|
|
|
កីឡាករ Ciro Immobile, Lorenzo Insigne, & Jorginho បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអ៊ីតាលីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាកីឡាករទាំង ៣ រូបនេះអាចនឹងប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ។

គួរបញ្ជាក់ថាកីឡាករឆ្នើមទាំង ៣នាក់នេះបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រចំពោះទម្រង់លេងរបស់គេ ដែលធ្វើឱ្យ កីឡាករអ៊ីតាលី ៣រូបត្រៀមចូលនិវ្តតន៍ក្រោយធ្លាក់ចេញពីវគ្គជម្រុះ World Cup អ៊ីតាលីចាញ់យ៉ាងអាម៉ាស់ ក្រោមថ្វីជើងក្រុមជម្រើសជាតិ North Macedonia ក្នុងវគ្គ Play-off World Cup 2022 នៅប្រទេសកាតា ។

គួរបន្ថែមទៀតថាកីឡាករឆ្នើមទាំង ៣នាក់នេះមានវ័យខ្ទង់ ៣០ ឆ្នាំទៅហើយ ប្រហែលជាពួកគេក៏អស់ឱកាសបង្ហាញខ្លួនអោយក្រុមជម្រើសជាតិសម្រាប់ការប្រកួតព្រឹត្តិការណ៍ធំបន្ទាប់ ដូចជា Euro ២០២៤ នោះឡើយ ៕
ប្រភព ៖ Dailymail
Premier League Arsenal VS Brentford Match ...
La Liga Athletic Club VS Real Madrid Match ...
ក្រុម Manchester City បានជ្រើសរើសកីឡាករ Desire Doue របស់ PSG ជាគោលដៅចុះហត្ថលេខាចម្បងរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករឆ្នាំ 2026។ យោងតាមរបាយការណ៍ពី Fichajes តម្លៃផ្ទេរសម្រាប់ខ្សែបម្រើស្លាបវ័យក្មេងរូបនេះត្រូវបានគេរំពឹងថានឹងលើសពី 100 លានដូល្លារ ដែលឆ្លុះបញ្ចាំងពីតម្លៃ និងសក្តានុពលកើនឡើងរបស់គាត់។...
យើងដឹងថាការប្រកួតនេះពិបាកប៉ុណ្ណា ប៉ុន្តែយើងអាចឈ្នះវាបាន Raphinha បាននិយាយបន្ទាប់ពី Barcelona យកឈ្នះ Atletico Madrid 3-1។...
Erling Haaland បានចារឈ្មោះរបស់គាត់ម្តងទៀតទៅក្នុងប្រវត្តិសាស្ត្រ Premier League ដោយក្លាយជាកីឡាករដែលរកគ្រាប់បាល់បាន 100 គ្រាប់លឿនបំផុតក្នុងការប្រកួត។...